Wednesday, May 2, 2012

អាជ្ញា​ធរ​ក្រុង​ប៉េកាំង​ខឹង​សម្បារ​៖ តើ​នេះ​គឺ​ជា​ការ​តាំង​ពិព័រណ៍​​រថយន្ត​ទំនើ​ប​ ឬ​ក៏​តាំង​ពិព័រណ៍ដើម​ទ្រូង​របស់​តារា​ម៉ូដែល?

យោង​​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេហ​​ទំព័រ ដេលី ឈីលី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ទី​២ ឧសភា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​ក្រុង​ប៉េ​កាំង​ចេញ​សេចក្តី​ប្រកាស​ជាផ្លូវ​ការ​ស្តី​ប​ន្ទោស​យ៉ាងខ្លាំង​ដល់​បណ្តា​ក្រុម​ហ៊ុន​លក់​រថយន្ត​មូដែល​ទំនើប​ៗ​ មួយ​ចំនួន​ដែល​បាន​ជួល​តារា​ម៉ូដែល​ស្រស់​ស្អាត​ទៅ​ផ្សព្វ​ផ្សាយ​ពាណិ​ជ្ជ​កម្ម​ក្នុង​ពិធី​តាំង​ពិព័រណ៍​រថយន្ត​អន្តរ​ជាតិ​ ​ឆ្នាំ​២០១២ នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង ។
អាជ្ញា​ធរ​ក្រុង​​ប៉េ​កាំង​បាន​ស្តីបន្ទោស​​ថា ការ​ស្លៀក​ពាក់​ស៊ិច​ស៊ី​ និង​ព្រលែង​ដើម​ទ្រូង​នៅ​​កណ្តាល​វាល​របស់​តារា​ម៉ូដែល​ក្នុង​ឱ​កាស​តាំង​ពិព័រណ៍​រថយន្ត​នោះគឺ​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រពៃ​ណី​របស់​សង្គម​ជា​ពិសេស​គឺ​ស្ត្រី ។ស្រប​គ្នា​ជា​មួយ​នឹង​ការ​​រិះ​គន់​របស់​អាជ្ញា​ធរ​ក្រុង​ប៉េ​កាំង​ក៏​មាន​ក្រុម​មនុស្ស​មួយ​ចំនួន​​​បាន​ធ្វើ​ការ​រិះ​គន់​​ដំណើរ​កា​រ​តាំង​ពិព័រ​ណ៍​រថយន្ត​នេះ​ផង​ ​ដែរ ដោយ​បាន​លើក​ជា​សំណួរ​ថា តើ​នេះ​គឺ​ជា​ការ​​តាំង​​ពិព័រណ៍​រថយន្ត​​ប្រទេស​ទំនើប​​ ឬ​ក៏​ជា​ការ​តាំង​ពិព័រណ៍​សុដន់​ដ៏​ស្រស់ស្អាត​​របស់តារា​ម៉ូដែល?

ការ​ស្ទង់​មតិ​បង្ហាញ​ថា​ មនុស្ស​ពេញ​វ័យ​ជប៉ុន​ជាង​23,4​%​មាន​គំនិត​ធ្វើ​អត្ត​ឃាត​

ខុទ្ទកា​​ល័យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ជប៉ុន​កាល​ពី​ថ្ងៃទី​២ឧសភា​​បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​មួយ​ដោយ​បាន​និយាយ​ថា ជន​ជាតិ​ជប៉ុន​ពេញ​វ័យ​ប្រ​ហែល​ជា​២៣,៤​ភាគ​រយ​មាន​គំនិត​ចង់​ធ្វើ​អត្ត​ឃាត​ ​។ ចំនួន​នេះ​បើ​ធៀប​នឹង​តួលេខ​ឆ្នាំ​២០០៨​គឺ​ឃើញ​ថា​មាន​ការ​កើន​ឡើង​៤,៣​ភាគ​រយ​។

​ទិ​ន្នន័យ​ព័ត​៌​មាន​នេះ​ត្រូវ​បាន​ប្រ​មែ​ប្រ​មូល​ពី​មនុស្ស​ពេញ​វ័យ​ជប៉ុន​ដែល​មាន​អា​យុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ​កាល​ពី​ខែ​មក​រា​កន្លង​មក​។ នៅក្នុង​ក្រ​ដាស​សំ​ណួរ​៣០០​០​ច្បាប់​ដែល​បាន​ចែក​ចាយ​គឺ​មាន​២០១៧​ច្បាប់​ដែល​គេ​បាន​ទទួល​មក​វិញ​។

បើ​គិត​តាម​អា​យុ​ អ្នក​ដែល​មាន​អាយុ​ពី​២០​ទៅ​ដល់​ក្រោម​៣០​ឆ្នាំ​ មាន​ទំនោ​រ​ខ្លាំង​ក្នុង​ការ​ធ្វើ​អត្ត​ឃាត​​ ខណៈ​២៨,៤​ភាគ​រយ​ផ្សេង​ទៀត​កំពុង​ពិ​ចារ​ណា​។ ឯ៣៦,២​ភាគ​រយ​ទៀត​បាន​និយាយ​ថា ខ្លួន​ធ្លាប់​បាន​គិត​ថា​ចង់​សម្លាប់​ខ្លួន​ឯង​ក្នុង​ឆ្នាំ​កន្លង​មក​។ បើ​គិត​ទៅ​​តាម​ភេទវិញ  នា​រី​មាន​ភាគ​រយ​ចង់​សម្លាប់​ខ្លួន​ឯង​ច្រើន​ជាង​បុរស​គឺ​២៧,១​ភាគ​រយ​ទល់​នឹង​១៩,១​ភាគ​រយ​។

​ខុទ្ទ​កា​ល័យ​គណៈ​រដ្ឋ​មន្ត្រី​បាននិយាយ​ថា លទ្ធផល​នេះ​ប្រ​ហែល​ជាឆ្លុះ​បញ្ចាំង​ពី​ភាព​លំ​បាក​ក្នុង​ការ​ស្វែង​រក​ការ​ងារ​ធ្វើ​នៅ​ពេល​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ​ ឬ​ក៏ឆ្លុះ​បញ្ចាំង​ភាព​មាន​ការ​ងារ​ធ្វើ​មិន​ជាក់​លាក់​ ព្រម​ទាំង​កង្វះ​ខាត​ទំនាក់​ទំនង​ផ្នែក​បុគ្គល​។​

ចំពោះ​សំ​ណួរ​ដែល​សួរ​ថា​ តើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ដើម្បី​ជំ​នះ​លើ​ចំ​ណង់​ធ្វើ​អត្ត​ឃាត​?  ៣៨,៨​ភាគ​រយ​បាន​ឆ្លើយ​ថា​ ពួក​គេ​នឹង​ទៅ​រក​មិត្ត​ជិត​ស្និទ្ធ​ឬ​ក៏​គ្រួ​សារឱ្យ​ជួយ​។ ឯ​៣៨,៦​ភាគ​រយ​ផ្សេង​ទៀត​ឆ្លើយ​ថា​ ខ្លួន​នឹង​ចំ​ណាយ​ពេល​ច្រើន​ធ្វើ​ការ​ងារ ​ឬ​រក​ការ​កំ​សាន្ត​នានា​ដើម្បី​បន្លប់​ចំណង់​នេះ ៕​

ប្រែ​សម្រួល៖ ស្រីណា កោះ
ប្រភព​៖  កោះសន្តិភាព

មនុស្ស​​១៥​%​​​ ជឿ​ថា​​​​ ពិភពលោក​រលាយ​

ការ​ស្ទង់មតិ​ថ្មី​ ​​មួយ​​បាន​បង្ហាញ​ថា​ ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ប្រមាណ​ ១៥%​ មាន​ជំនឿ​ថា​ ភព​ផែន​ដី​នឹង​មាន​ថ្ងៃ​អវសាន​​ ហើយ​មនុស្ស​ប្រមាណ​ ១០%​ទៀត​ មាន​ជំនឿ​ថា​ ផែន​ដី​នឹង​រលាយ​​​នៅ​ឆ្នាំ​ ២០១២​នេះ គឺ​​​ត្រូវ​តាម​​​​​ប្រតិទិន​ Mayan ​បាន​ទស្សន៍ទាយ។
មនុស្ស​មួយ​ក្រុម​បាន​​លើក​ដៃ​ នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​​នៅ​មុខ​ប្រសាទ Mayan​ Kukulcan pyramid​ តំបន់​ Chichen Itza​ ប្រទេស​ម៊ិកស៊ីកូ
ប្រតិទិន​ Mayan ​​មាន​អាយុ​កាល​ប្រមាណ​ ៥.១២៥ ​ឆ្នាំ​។ ​ប្រតិទិន​​នេះ​ នឹង​ដល់​កាល​អវសាន​ នៅ​ចំ​ថ្ងៃ​ទី​២១​ ខែ​​ធ្នូ​ ឆ្នាំ​២០១២​ ដែល​ជា​សញ្ញា​​បង្ហាញ​ថា​ ពិភពលោក​នឹង​បញ្ចប់​នៅ​ថ្ងៃ​នេះ​ដែរ។
លោក​ Karen Gootfried ​អ្នក​គ្រប់​គ្រង​គម្រោង​ស្រាវជ្រាវ​ ​របស់​ក្រុម​ហ៊ុន​ Ipsos Global Public Affairs ​ដែល​បាន​រៀប​ចំ​ការ​ស្ទង់មតិ​នេះ​​ឲ្យ​ Reuters ​បាន​បញ្ជាក់​ថា​ “​បើ​ទោះ​បី​ជា ​​ពួក​គេ​គិត​ថា​​​ ពិភពលោក​នឹង​​បញ្ចប់​​ទៅ​ ដោយ​​ដៃ​របស់​ព្រះ​ ដោយ​គ្រោះ​ធម្មជាតិ​ ឬ​បញ្ហា​នយោបាយ​ ឬ​​ហេតុផល​អ្វី​ក៏​ដោយ​ ក៏​មនុស្ស​ ១​ម្នាក់​ ក្នុង​ចំណោម​ ៧​នាក់​​​​គិត​ថា​ កាល​អវសាន​របស់​ផែន​ដី​កំពុង​មក​ដល់”។
លោក​ Gootfried ​​បាន​បន្ថែម​ទៀត​ថា​ ​​មនុស្ស​ជា​ច្រើន​គិត​បែប​នេះ​ គឺ​ប្រហែល​ដោយ​សារ​តែ​​ការ​​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​លើ​ការ​បក​ស្រាយ​ហេតុ​ផល​មួយ​​​​នៃ​ទំនាយ​​​​ប្រតិទិន​ Mayan ​ដែល​ថា​​ អវសាន​​នៃ​ភពផែន​ដី​ គឺ​​ចំ​ឆ្នាំ​២០១២​នេះ។ លោក​បន្ត​ថា​ ​យ៉ាង​​ណា​ក៏​ដោយ​​ ក្រុម​​​​អាចារ្យ​របស់​ពួក​ Mayan នេះ​​​ នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​ លើ​ការ​បក​ស្រាយ​​ហេតុផល​មួយ​នេះ។
ការ​ស្ទង់មតិ​ជា​សកល​ (international Poll) ​មួយ​នេះ​ គឺ​ធ្វើ​​ឡើង​ទៅ​លើ​ មនុស្ស​ប្រមាណ​ ១៦​ ២៦២​​ នាក់​ មក​ពី​ជាង​​ ២០​ប្រទេស​ផ្សេង​ៗ​គ្នា។
ប្រជាជន​៧%​ នៅ​​បែលហ្សិក​ និង​ ៨%​​នៅ​ចក្រ​ចក្រភពអង់គ្លេស​​​​ មាន​អារម្មណ៍​ភ័យ​​ខ្លាច​​ថា​ផែន​ដី​នឹង​​មាន​ថ្ងៃ​អវសាន។
ការ​ស្ទង់មតិ​នេះ​​បាន​បង្ហាញ​ទៀត​ថា​ ​មនុស្ស​ប្រមាណ​ ១០%​​នៅ​ទូទាំង​​ពិភពលោក​ ធ្លាប់​​មាន​អារម្មណ៍​ភ័យខ្លាច​អំពី​បញ្ហា​នេះ​ ហើយ​មាន​​ចំនួន​ច្រើន​គេ​ គឺ​នៅ​ប្រទេស​រុស្ស៊ី​ និង​ប៉ូឡូញ​ និង​តិច​ជាង​គេ​នៅ​ចក្រភព​​អង់គ្លេស។
លោក​ Gootfried ​ បាន​បន្ត​ទៀត​ថា​ ​ភាគ​ច្រើន​មនុស្ស​ដែល​ទទួល​បាន​ការ​អប់រំ​តិច​តួច​ ​ឬ​មាន​ប្រាក់​ចំណូល​ទាប​ និង​មាន​អាយុ​ក្រោម​ ៣៥​ឆ្នាំ​ ​បាន​គិត​ និង​ព្រួយ​​បារម្ភ​ថា ​​ផែន​ដី​នឹង​រលាយ។
ការ​ស្ទង់មតិ​​នេះ​ បាន​សាក​សួរ​ប្រជាជន​នៅ​ ចិន ទួរគី​ រុស្ស៊ី​ ម៉ិកស៊ីកូ​ កូរ៉េ​ខាង​ត្បូង​ ជប៉ុន​ សហរដ្ឋ​អាមេរិក​ អាហ្សង់ទីន​ ប៉ូឡូញ​ ស៊ុយអែត​ បារាំង​ អេស្ប៉ាញ​​ បែលហ្សិក​ កាណាដា​ អូស្ត្រាលី​ អ៊ីតាលី​ អាហ្វ្រិក​ខាង​ត្បូង​ អង់គ្លេស​ ឥណ្ឌូណេស៊ី​ និង​អាល្លឺម៉ង់៕

ប្រែ​សម្រួល៖ យ៉ន សុភារិទ្ធ​
ប្រភព​៖ sabay