ការស្ទង់មតិថ្មី មួយបានបង្ហាញថា មនុស្សនៅទូទាំងពិភពលោកប្រមាណ ១៥% មានជំនឿថា ភពផែនដីនឹងមានថ្ងៃអវសាន ហើយមនុស្សប្រមាណ ១០%ទៀត មានជំនឿថា ផែនដីនឹងរលាយនៅឆ្នាំ ២០១២នេះ គឺត្រូវតាមប្រតិទិន Mayan បានទស្សន៍ទាយ។

មនុស្សមួយក្រុមបានលើកដៃ នៅក្រោមពន្លឺព្រះអាទិត្យនៅមុខប្រសាទ Mayan Kukulcan pyramid តំបន់ Chichen Itza ប្រទេសម៊ិកស៊ីកូ
ប្រតិទិន Mayan មានអាយុកាលប្រមាណ ៥.១២៥ ឆ្នាំ។ ប្រតិទិននេះ នឹងដល់កាលអវសាន នៅចំថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ ដែលជាសញ្ញាបង្ហាញថា ពិភពលោកនឹងបញ្ចប់នៅថ្ងៃនេះដែរ។
លោក Karen Gootfried អ្នកគ្រប់គ្រងគម្រោងស្រាវជ្រាវ របស់ក្រុមហ៊ុន Ipsos Global Public Affairs ដែលបានរៀបចំការស្ទង់មតិនេះឲ្យ Reuters បានបញ្ជាក់ថា “បើទោះបីជា ពួកគេគិតថា ពិភពលោកនឹងបញ្ចប់ទៅ ដោយដៃរបស់ព្រះ ដោយគ្រោះធម្មជាតិ ឬបញ្ហានយោបាយ ឬហេតុផលអ្វីក៏ដោយ ក៏មនុស្ស ១ម្នាក់ ក្នុងចំណោម ៧នាក់គិតថា កាលអវសានរបស់ផែនដីកំពុងមកដល់”។
លោក Gootfried បានបន្ថែមទៀតថា មនុស្សជាច្រើនគិតបែបនេះ គឺប្រហែលដោយសារតែការចុះផ្សាយរបស់បណ្ដាញព័ត៌មានលើការបកស្រាយហេតុផលមួយនៃទំនាយប្រតិទិន Mayan ដែលថា អវសាននៃភពផែនដី គឺចំឆ្នាំ២០១២នេះ។ លោកបន្តថា យ៉ាងណាក៏ដោយ ក្រុមអាចារ្យរបស់ពួក Mayan នេះ នៅមានការខ្វែងគំនិតគ្នា លើការបកស្រាយហេតុផលមួយនេះ។
ការស្ទង់មតិជាសកល (international Poll) មួយនេះ គឺធ្វើឡើងទៅលើ មនុស្សប្រមាណ ១៦ ២៦២ នាក់ មកពីជាង ២០ប្រទេសផ្សេងៗគ្នា។
ប្រជាជន៧% នៅបែលហ្សិក និង ៨%នៅចក្រចក្រភពអង់គ្លេស មានអារម្មណ៍ភ័យខ្លាចថាផែនដីនឹងមានថ្ងៃអវសាន។
ការស្ទង់មតិនេះបានបង្ហាញទៀតថា មនុស្សប្រមាណ ១០%នៅទូទាំងពិភពលោក ធ្លាប់មានអារម្មណ៍ភ័យខ្លាចអំពីបញ្ហានេះ ហើយមានចំនួនច្រើនគេ គឺនៅប្រទេសរុស្ស៊ី និងប៉ូឡូញ និងតិចជាងគេនៅចក្រភពអង់គ្លេស។
លោក Gootfried បានបន្តទៀតថា ភាគច្រើនមនុស្សដែលទទួលបានការអប់រំតិចតួច ឬមានប្រាក់ចំណូលទាប និងមានអាយុក្រោម ៣៥ឆ្នាំ បានគិត និងព្រួយបារម្ភថា ផែនដីនឹងរលាយ។
ការស្ទង់មតិនេះ បានសាកសួរប្រជាជននៅ ចិន ទួរគី រុស្ស៊ី ម៉ិកស៊ីកូ កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក អាហ្សង់ទីន ប៉ូឡូញ ស៊ុយអែត បារាំង អេស្ប៉ាញ បែលហ្សិក កាណាដា អូស្ត្រាលី អ៊ីតាលី អាហ្វ្រិកខាងត្បូង អង់គ្លេស ឥណ្ឌូណេស៊ី និងអាល្លឺម៉ង់៕
ប្រែសម្រួល៖ យ៉ន សុភារិទ្ធ
ប្រភព៖ sabay
ប្រភព៖ sabay
I'm gonna Die
ReplyDeleteGood :D
Delete